គោលការណ៍ឯកជនភាព EasyShare


ជូនចំពោះអ្នកប្រើប្រាស់
vivo Mobile Communication Co., Ltd. និង​ក្រុមហ៊ុនសាខា​​សាកលរបស់ខ្លួន​ (ចាប់ពីពេលនេះតទៅ​ហៅ​កាត់​ថា "vivo", "យើង" ឬ "របស់យើង") គោរ​ព​ឯកជនភាពរបស់​អ្នក ហើយ​នឹង​ប្រឹង​ប្រែង​ឲ្យអស់ពីលទ្ធភាពរបស់​យើង​​​ដើម្បីការពារ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់អ្នក។​ គោលការណ៍ឯកជនភាព EasyShare ("គោល​ការណ៍​នេះ") អនុវត្ត​ចំ​ពោះ​ការប្រមូលយក ការ​ដំណើរ​ការ​ ការ​រក្សា​ទុក ការបញ្ជូន និង​ការការពារ​ព័ត៌​មាន​​អ្នក​ប្រើក្នុងអំឡុងពេល​ប្រើប្រាស់កម្មវិធី EasyShare (កម្មវិធី​នេះ​ និង​ខ្លឹមសារ​ដែលពាក់​ព័ន្ធ​របស់វាត្រូវបានស្គាល់ជារួមថា​ "សេវាកម្ម​នេះ​")។​ សូមអាន យល់ និង​យល់ព្រមតាម​គោលការណ៍​នេះ​មុន​ពេលប្រើប្រាស់​សេវា​កម្ម​នេះ​។ អ្នកត្រូវបានក្រើនរលឹកជាពិសេសឲ្យអានខ្លឹមសារជាអក្សរដិត។
តាមរយៈការប្រើប្រាស់សេវាកម្មនេះ អ្នកបានអាន យល់​ព្រម និងទទួលយកនូវគ្រប់លក្ខខណ្ឌទាំងអស់នៅ​ក្នុង​គោល​ការណ៍ឯកជនភាពនេះ។ យើងនឹងប្រើប្រាស់ និងការពារព័ត៌មានរបស់អ្នកសម្រាប់​ភាពចាំបាច់ និងប្រសិទ្ធភាពនៃការផ្តល់សេវាកម្មនេះស្រប​ទៅតាមលក្ខខណ្ឌតម្រូវនៃគោលការណ៍ឯកជនភាពនេះ។

1. ការបញ្ជូនខ្លឹមសារអ្នក​ប្រើ
(1) អ្នកទទួល​ស្គាល់​ថា​ សេវាកម្មនេះ​ត្រូវបានប្រើប្រាស់ដើម្បី​បញ្ជូន​ទំ​នាក់ទំនង សារ SMS កំណត់ហេតុ​ហៅ​ទូរ​សព្ទ ប្រតិ​ទិន កម្មវិធី កំណត់​សម្គាល់ រូបភាព តន្ត្រី វីដេអូ ការ​ថត ការ​កំណត់ និងខ្លឹមសារ​ដទៃទៀត​ដែល​ត្រូវបាន​គាំទ្រដោយ​សេវាកម្មនេះ​ (ហៅ​ជា​រួមថា​ "ខ្លឹមសារអ្នកប្រើ​") នៅ​លើ​ឧបករណ៍នេះទៅ​កាន់​ឧបករណ៍​ដែល​ត្រូវបាន​ផ្តល់សិទ្ធិ​អនុញ្ញាត​​មួយផ្សេង​ទៀត​នៅក្នុង​លក្ខណៈ​ទល់មុខគ្នា។​
(2) នៅពេលអ្នកបញ្ជូន​ប្រភេទជាក់លាក់​នៃខ្លឹមសារ​អ្នក​ប្រើ​ (ឧទាហរណ៍ រូប​ថតនៅលើឧបករណ៍របស់អ្នក​) ជាលើកដំបូង យើងនឹង​ស្នើសុំ​ការអនុ​ញ្ញាត​​ជាមុនរបស់អ្នក ដើម្បី​ចូល​ប្រើ​ប្រាស់​ខ្លឹមសារ​នេះ។
(3) ខ្លឹមសារ​អ្នកប្រើខ្លះ​នឹង​ត្រូវបានបង្ហាញ​នៅលើ​អន្តរ​ផ្ទៃ​មុខ​នៃ​សេវាកម្មនេះនៅក្នុងទម្រង់​ជារូបភាព ​សម្រង់​​សង្ខេប ឬ​ទម្រង់​រូបីដទៃ​ទៀត​។ ខ្លឹមសារដែលបានបង្ហាញនឹង​ត្រូវបានបង្កើតឡើង និង​ធ្វើ​បច្ចុប្បន្ន​ភាពតាមចៃដន្យផ្អែកលើ​ខ្លឹមសារ​អ្នកប្រើ​ដែល​ត្រូវ​​បានរក្សាទុកនៅលើឧបករណ៍អ្នក​។​
(4) ខ្លឹមសារ​អ្នកប្រើ​អាច​​ត្រូវបាន​បញ្ជូនទៅកាន់តែ​ឧប​ករណ៍​ជាក់លាក់ដែលទទួលបានសិទ្ធិអនុញ្ញាត​ឲ្យទទួលវា​នៅក្នុងឱ​កាសតែមួយដងនៃការបញ្ជូនប៉ុណ្ណោះ។ យើងនឹងគ្រាន់តែជួយបញ្ជូនខ្លឹមសារអ្នកប្រើពីឧបករណ៍មួយទៅកាន់ឧបករណ៍មួយផ្សេងទៀតប៉ុណ្ណោះ ហើយនឹងមិនប្រមូលយកវាពីអ្នក ឬទទួល ទទួលយក ដំណើរការ ឬប្រើប្រាស់វានៅក្នុងទម្រង់ណាមួយឡើយ។

2. ព័ត៌មានដែលយើងប្រមូល
(a) Your ព័ត៌មាន​ឧបករណ៍​របស់អ្នក​៖ នៅពេលអ្នកប្រើប្រាស់សេវាកម្ម​នេះ​នៅលើឧបករណ៍​ជាក់​លាក់ខ្លះ យើង​អាច​​នឹង​ប្រមូលយកព័ត៌មានជាក់លាក់​ពី​ឧប​ករណ៍នេះ រួមមាន ប៉ុន្តែមិន​កំណត់​ត្រឹម​តែ IMEI និង/ឬ​អង្គសម្គាល់ឧបករណ៍ដទៃទៀត​ ម៉ូដែល​ឧបក​រណ៍​ ឈ្មោះ​ឧបករណ៍ និងកំណែ​ប្រព័ន្ធតែ​ប៉ុណ្ណោះ​ទេ​។ ព័ត៌មានបែបនេះត្រូវបានប្រើប្រាស់ដើម្បីកំណត់កំហុសបានយ៉ាងរហ័ស ផ្តល់ជូនអ្នកនូវលក្ខណៈពិសេសនៃមតិប្រតិកម្មខាងមុខងារ និងកំណត់​កំណែ និងម៉ូដែលនៃឧបករណ៍របស់អ្នក ដើម្បីធ្វើការបង្កើនប្រសិទ្ធភាព​ផលិតផលឲ្យបានទាន់ពេលវេលា និងផ្តល់ការណែនាំពីការធ្វើបច្ចុប្បន្នភាព ឬសេវាកម្មបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិ។
(b) អាសយដ្ឋាន IP៖ នៅពេលអ្នកប្រើប្រាស់ Web Share និងមុខងារដែលទាក់ទងដទៃទៀត យើងត្រូវតែប្រមូលយកអាសយដ្ឋាន IP របស់អ្នកតាមដែលតម្រូវទាមទារ ដើម្បីបើកមុខងារ ហើយនឹងប្រើប្រាស់ព័ត៌មានបែបនេះសម្រាប់គោល​បំណង​នៃការតភ្ជាប់ LAN និងការផ្ទៀងផ្ទាត់ម៉ាស៊ីនមេ។ យើងនឹងប្រមូលតែព័ត៌មានបែបនេះនៅពេលអ្នកប្រើប្រាស់មុខងារដែលពាក់ព័ន្ធប៉ុណ្ណោះ។
(c) អាសយដ្ឋាន MAC៖ នៅពេលអ្នកប្រើប្រាស់មុខងារពហុអេក្រង់ និងតភ្ជាប់ដោយស្វែងរក PC យើងត្រូវការប្រមូលយកអាសយដ្ឋាន MAC នៃឧបករណ៍របស់អ្នក (ព័ត៌​មានបែបនេះនឹងត្រូវបានប្រើប្រាស់តែនៅលើឧបករណ៍របស់អ្នកប៉ុណ្ណោះ ហើយនឹងមិនត្រូវបានផ្ទុកឡើងទៅកាន់ម៉ាស៊ីនមេនោះឡើយ)។
(d) ព័ត៌មាន​កំណត់ត្រា​របស់អ្នក៖ ក្នុងអំឡុងពេលអ្នកប្រើប្រាស់សេវាកម្មនេះ យើងនឹង ប្រមូលព័ត៌មានកំណត់ហេតុដែលត្រូវបានបង្កើតឡើងដោយសេវាកម្មនេះ ដែលរួមមាន តែមិនកម្រិតត្រឹមតែ រយៈ ពេលប្រើប្រាស់ ទំហំទិន្នន័យដែលបានបញ្ជូន ប្រភេទ ទិន្ន ន័យ និងឈ្មោះកញ្ចប់នៃកម្មវិធីដែលបានបញ្ជាក់ (បើអាច អនុវត្តបាន)។ ព័ត៌មានកំណត់ត្រា​ដែលយើងប្រមូល​ពីអ្នកនឹង​ត្រូវ​បាន​ប្រើ​ប្រាស់​​ដើម្បី​តែផ្ដល់សេវាកម្មមូលដ្ឋាន និងវិភាគ​បញ្ហា​ដែលមានស្រាប់ និង​ជា​សក្តា​នុពល​​​ក្នុងអំឡុងពេលប្រើប្រាស់​សេវាកម្មនេះរបស់អ្នកប៉ុណ្ណោះ​។​ វានឹងមិនកំណត់អត្តសញ្ញាណរបស់អ្នកទេ។
(e) ព័ត៌មាន​ប្រតិបត្តិការ​របស់អ្នក៖ នៅពេលឧបករណ៍របស់អ្នកត្រូវបានភ្ជាប់ទៅនឹងបណ្ដាញ Wi-Fi ឬបណ្តាញ​ឥតគិតថ្លៃដទៃទៀតណាមួយ យើងនឹងប្រមូល​ព័ត៌មានអំពីប្រតិបត្តិការ​របស់អ្នកជាមួយសេវាកម្មនេះពីពេលមួយទៅពេលមួយ ដែលរួមមាន ប៉ុន្តែ​មិនកម្រិតត្រឹមតែការប្ដូរ​ទិស​ទំព័រ និងប្រតិបត្តិការនានា ដូចជាការប៉ះ ការកំណត់ និងការ​ចាក​ចេញពីកម្មវិធី។ ព័ត៌មានប្រតិបត្តិការនឹងត្រូវបានប្រើប្រាស់ដើម្បីតាមដាន និងវិភាគ​ប្រតិ​បត្តិការរបស់អ្នកប្រើប្រាស់សេវាកម្មនេះ ដូច្នេះយើងអាចបង្កើន​ប្រសិទ្ធ​ភាព​ផលិតផល និងសេវាកម្មរបស់យើង និងកែលម្អបទពិសោធន៍អ្នក​ប្រើ​បា​ន។ យើងនឹងមិនត្រូវប្រើប្រាស់ព័ត៌មាននេះ ដើម្បីយោងទៅកាន់ ឬកំណត់អត្ត​សញ្ញាណ​បុគ្គលជាក់លាក់ ហើយយើងក៏នឹងមិនធ្វើការវិនិច្ឆ័យបំណង ឬ​វិភាគ​អាកប្បកិរិយាណាមួយស្តីអំពីវាដែរ។

3. ការអនុញ្ញាត
សេវាកម្មនេះត្រូវការការអនុញ្ញាតមួយចំនួនពីឧបករណ៍ដើម្បីបើកមុខងាររបស់វា។ សូមមើលការអនុញ្ញាតជាក់លាក់ និងគោលបំណងនៃ​ការអនុញ្ញាត​ខាងក្រោម៖
(a) ប៊្លូធូស/Wi-Fi៖ តម្រូវឲ្យមានការអនុញ្ញាតពីប៊្លូធូស/Wi-Fi ដើម្បីរុករក និងដាក់​ឧបករណ៍​ជាគូ។
(b) បណ្ដាញ៖ តម្រូវឲ្យមានការអនុញ្ញាតពីបណ្តាញ ដើម្បីធ្វើបច្ចុប្បន្នភាព ឬដំឡើងជំនាន់កំណែសេវាកម្ម។
(c) ការបើក/ការបិទបណ្តាញចល័ត៖ នៅពេលប្រើប្រាស់មុខងារក្លូនទូរសព្ទ អ្នកត្រូវបង្កើតការ​ភ្ជាប់ហតស្ប៉តមួយ។ ដើម្បីចៀសវាងការប្រើប្រាស់ទិន្នន័យដោយឧបករណ៍ដែលត្រូវបានអនុញ្ញាត យើងអាចនឹងបិទ​បណ្តាញចល័តនៃឧបករណ៍របស់អ្នក។
(d) ទីតាំង៖ តម្រូវឲ្យមានការអនុញ្ញាតពីទីតាំង ដើម្បីទទួលបាន​អាសយ​ដ្ឋាន MAC របស់ទូរសព្ទអ្នកសម្រាប់ការរុករកឃើញ ប៊្លូធូស និង Wi-Fi។
(e) សារ SMS/ទំនាក់ទំនង/កំណត់ហេតុហៅទូរសព្ទ៖ នៅពេលប្រើប្រាស់មុខងារក្លូនទូរសព្ទ អ្នកត្រូវតែបើកសិទ្ធិ​ចូលអាន/សរសេរដល់សារ SMS/ទំនាក់ទំនង/កំណត់ហេតុ​ការហៅចេញចូលរបស់អ្នក ដើម្បីបញ្ជូនមាតិកាបែបនោះ​រវាង​ឧបករណ៍ និងយកចេញនូវអ្វីដែលស្ទួនជាន់គ្នា។
(f) ការថតសំឡេង៖ នៅពេលប្រើប្រាស់មុខងារបញ្ចាំងអេក្រង់ អ្នកត្រូវតែ​បើក​ការអនុញ្ញាតពីការថតសំឡេង ដើម្បីថតសំឡេងអេក្រង់ ហើយបញ្ចាំងវាតាមពេលវេលាជាក់ស្តែង (សំឡេងជុំវិញ​ថត​មិនបានទេ)។
(g) ការថតអេក្រង់៖ នៅពេលប្រើប្រាស់មុខងារបញ្ចាំងអេក្រង់ អ្នកត្រូវតែ​បើក​ការអនុញ្ញាតពីការថតអេក្រង់ ដើម្បីថតអេក្រង់ ហើយបញ្ចាំងវាតាមពេលវេលាជាក់ស្តែង។
(h) កាមេរ៉ា៖ នៅពេលស្កេនលេខកូដ QR ដើម្បីបង្កើតការភ្ជាប់​ឧបករ​ណ៍ និងបញ្ជូនខ្លឹមសារ ឬពេលកំណត់រូបភាពប្រវត្តិរូបរបស់​អ្នកដោយថតរូប និងផ្ទុកវាឡើង អ្នកត្រូវតែបើកការ​អនុ​ញ្ញាត​ពីកាមេរ៉ា។
(i) ការ​ជូនដំណឹង៖ ប្រសិនបើអ្នកប្រើប្រាស់មុខងារពហុអេក្រង់ និងបើកការជូនដំណឹង នោះ​អ្នកត្រូវតែបើកការអនុញ្ញាតពីការជូនដំណឹង។
(j) ទូរសព្ទ៖ ប្រសិនបើអ្នកប្រើប្រាស់មុខងារពហុអេក្រង់ និងទទួលការហៅចូល​តាមរយៈ PC នោះអ្នកត្រូវតែបើកការអនុញ្ញាតពីទូរសព្ទ។
ការអនុញ្ញាតខាងលើនឹងត្រូវបានបើកតែដើម្បីដំណើរការមុខងារដែលត្រូវគ្នានៃសេវាកម្មនេះប៉ុណ្ណោះ។ សូមទុកចិត្តចុះថា សេវាកម្មនេះនឹងមិនចូលប្រើការ​អនុញ្ញា​ត​របស់អ្នកឡើយ ពេលអ្នកមិនប្រើប្រាស់មុខងារនៃ​សេវាកម្មនេះ។

4. ការចែករំលែក
ការចែករំលែកសំដៅទៅលើការផ្តល់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាមួយអ្នកគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនផ្សេងទៀត ដែល​ភាគី​ទាំង​ពីរមានការគ្រប់​គ្រង​ឯករាជ្យលើព័ត៌មានផ្ទាល់ខ្លួន។ ដោយអនុលោមតាមលក្ខខណ្ឌនៃច្បាប់ និងបទប្បញ្ញត្តិ ព័ត៌មានដែល​យើង​​ប្រមូលពីអ្នកអាចនឹង​ត្រូវបានចែករំលែក​ក្នុងកាលៈទេសៈ​ដូច​ខាង​ក្រោម​៖
(a) ចែករំលែកជាមួយភាគីពាក់ព័ន្ធរបស់ vivo៖ ដើម្បីបើកសេវាកម្មដែលចាំបាច់ ឬធ្វើសវនកម្ម និងវិភាគ​គ្រប់ជ្រុងជ្រោយ យើងអាចនឹងចែករំលែកព័ត៌មានដែល​ប្រមូលបានពីអ្នកជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើង ឬនៅផ្ទៃក្នុង vivo។
(b) ចែករំលែកជាមួយដៃគូដែល​ទទួលបាន​សិទ្ធិ​អនុញ្ញាត៖ យើងអាចនឹងបញ្ចេញព័ត៌មានមិនមែនផ្ទាល់ខ្លួនរបស់អ្នក​មួយចំនួនទៅ​កាន់ដៃគូដែលទទួលបានសិទ្ធិអនុញ្ញាតរបស់យើង នៅពេលចាំបាច់ ដើម្បី​បើកសេវាកម្មនេះ ឬសេវាកម្ម EasyShare ដែលពាក់ព័ន្ធដែល​អ្នក​ប្រើ​ប្រាស់​។ ព័ត៌មានបែបនេះនឹងមិនពាក់ព័ន្ធជាមួយអង្គសម្គាល់អត្តសញ្ញាណឧបករណ៍របស់អ្នកទេ ហើយក៏មិនត្រូវបានប្រើប្រាស់ដើម្បីកំណត់អត្តសញ្ញាណ​អ្នក​ដែរ។

5. ការបញ្ចេញព័ត៌មាន
ជាទូទៅ ព័ត៌មានផ្ទាល់​ខ្លួនមិនគួរត្រូវបានបញ្ចេញទៅកាន់សាធារណជនទេ។ ទោះយ៉ាងណា យើងអាចនឹងបញ្ចេញព័ត៌​មានផ្ទាល់ខ្លួន​របស់​អ្នក​មួយចំនួន​ដោយមិនចាំបាច់មានការយល់ព្រមជាមុនពីអ្នក តាមការ​កំណត់ដោយ​ច្បាប់ និងបទប្បញ្ញត្តិ ឬតាមការទាមទារដោយទីភ្នាក់​ងារ​​តុលាការ និងទី​ភ្នាក់​ងារ​រដ្ឋាភិបាល ដើម្បីអនុវត្តកាតព្វ​កិច្ចចាំបាច់ខ្លាំងដែលត្រូវគ្នា។ លើសពីនេះ យើងនឹងការពារយ៉ាងតឹងរ៉ឹងនូវសន្តិសុខនៃ​ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ហើយនឹងមិនបញ្ចេញវា​ទៅ​កាន់​ភាគីទីបីដែលមិនទាក់ទងណាមួយឡើយ។

6. ការដំណើរការទិន្នន័យ​របស់​អនីតិជន
យើងយកចិត្តទុកដាក់​ពិសេសលើការការពារឯកជន​ភាព​របស់អនីតិជន និងអ្នកតស៊ូមតិគាំពារ​ឪពុកម្តាយ/អាណា​ព្យាបាល ដើម្បីយកចិត្តទុកដាក់ខ្លាំងលើសកម្មភាព និងចំណូលចិត្តរបស់អនីតិជន។ (អាយុរបស់អនីតិជនត្រូវបានកំណត់យោងទៅតាមច្បាប់នៃប្រទេសរបស់អ្នក និងការអនុវត្តផ្នែកវប្បធម៌នៃប្រទេស និងតំបន់នីមួយៗ)។ យើងមិនផ្តោតគោលដៅលើអនីតិជនជាអ្នកប្រើប្រាស់ទេ ហើយនឹងមិន​ប្រមូលយកដោយចេតនានូវទិន្នន័យរបស់អនីតិជនដែរ។ ប្រសិនបើអ្នក (ឳពុកម្តាយ/អាណាព្យាបាល) យល់ឃើញថាទិន្នន័យផ្ទាល់ខ្លួន​នៃអនីតិជនរបស់អ្នកត្រូវបានប្រមូលយកដោយគ្មានការយល់ព្រមជាមុនពីអ្នកទេ សូមទាក់ទងមកយើងដើម្បីសុំលុបវា និងធានាប្រាកដថាអនីតិ​ជន​ឈប់ជាវពី ឬឈប់ប្រើប្រាស់សេវាកម្មដែលពាក់ព័ន្ធ។

7. ការបញ្ជូនឆ្លងដែន
ព័ត៌មានផ្ទាល់ខ្លួនដែលបានប្រមូល និងបង្កើតនៅក្នុងសាធារណរដ្ឋប្រជាមានិត​ចិនដោយសេវាកម្មនេះ នឹងត្រូវបានរក្សាទុកនៅក្នុង​សាធា​រណរដ្ឋប្រជាមានិតចិន ហើយមិនជាប់ពាក់ព័ន្ធនឹងការ​បញ្ជូន​ឆ្លងដែននោះទេ។ បើសិនជាការដំណើរការទិន្នន័យឆ្លងដែនត្រូវបានទាមទារសម្រាប់សេវាកម្មនេះ យើងនឹងអនុវត្តយ៉ាងតឹងរ៉ឹង​តាម​លក្ខ​ខណ្ឌ តម្រូវរបស់ច្បាប់ បទបញ្ញត្តិរដ្ឋបាល និងអាជ្ញាធរ​ដែលពាក់ព័ន្ធ និងជូនដំណឹងដល់អ្នកអំពីគោលបំណង​លម្អិត ទីតាំងបញ្ជូន និងវិធានការការពារផ្នែកបច្ចេក​ទេស​ជាមុន ដើម្បីទទួលបានការយល់ព្រមច្បាស់លាស់ពី​អ្នក​ម្តងទៀត។

8. សន្តិសុខ និងការការពារព័ត៌មាន
យើងនឹង​ការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដោយប្រើវិធានការសន្តិសុខ និងកម្មវិធីសមស្រប ដែលរួមមាន តែមិនកំណត់ត្រឹម​តែ ការត្រួតពិនិត្យសន្តិសុខ និងឧបករណ៍ និងសូហ្វវែរអ៊ិន​គ្រីបឡើយ។ មានតែអ្នកគ្រប់គ្រងបណ្តាញ និងបុគ្គលិកពាក់ព័ន្ទដែល​ត្រូវការដឹងទិន្នន័យតែប៉ុណ្ណោះ ទើបមានសិទ្ធិចូលប្រើ​ទិន្នន័យ​ដែលបានប្រមូលជាលក្ខណៈផ្ទៃក្នុង។ ប្រសិនបើយើងបញ្ឈប់ដំណើរការសេវាកម្មនេះ ឬប្រសិនបើ​អ្នក​ឈប់​ប្រើ​ប្រាស់​​សេវា​កម្ម​នេះ យើងនឹង​លែង​ប្រមូល ឬប្រើប្រាស់ព័ត៌មានណាមួយ​របស់​អ្នក​ទៀត​ហើយ ហើយយើងនឹងធ្វើអនាមិកភាព ឬលុប​ចោល​ព័ត៌មាន​ដែលយើងរក្សាទុក។

9. ការ​គ្រប់គ្រងព័ត៌មាន
(1) អ្នកអាចហៅទូរសព្ទទៅកាន់​ផ្នែកសេវាកម្មបម្រើអតិថិជនរបស់យើង ឬចូល​មើលគេហទំព័រ vivo.com ដើម្បីទាក់ទងមកយើងតាមរយៈភ្នាក់ងារ​សេវា​កម្មលើ​បណ្តាញរបស់​យើង​ដើម្បីបញ្ជូនសំណើសាកសួរ ផ្លាស់​ប្តូរ ឬលុបព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ ដើម្បីការពារសុវត្ថិភាពព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកឲ្យកាន់តែប្រសើរឡើង យើងអាចផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នក​មុនពេលទទួលយក​សំណើរបស់​អ្នក ដើម្បីធានាថាសំណើ​ត្រូវបានធ្វើឡើង​តាមកម្មវត្ថុនៃ​ព័ត៌មានផ្ទាល់ខ្លួន ឬអ្នកតំណាង​ដែល​មានការអនុញ្ញាតរបស់ពួកគេ។ សូមប្រាកដថា សំណើរបស់អ្នកគឺជាក់លាក់ និងអាចអនុវត្តបាន។ យើងនឹងព្យាយាមឲ្យអស់ពីលទ្ធភាពរបស់យើង ដើម្បីដោះស្រាយសំណើ​ដែល​ត្រូវបានទទួលយកក្នុងរយៈពេល 15 ថ្ងៃធ្វើការ។
(2) អ្នកអាចនឹងផ្លាស់ប្តូរវិសាលភាពនៃព័ត៌មានផ្ទាល់ខ្លួនរបស់​អ្នក​ដែល​អ្នក​បានអនុញ្ញាតយើងឲ្យបន្តប្រមូលយក ឬដកការអនុញ្ញាតរបស់អ្នក​ដោយ​បិទមុខងារដែលពាក់ព័ន្ធនៅលើឧបករណ៍របស់អ្នក ឬទាក់​ទង​មក​យើង។ សូមយល់ថា ដំណើរការនៃមុខងារសេវាកម្ម​មួយចំនួន​ទាមទារ​ព័ត៌​មាន​ផ្ទាល់​ខ្លួនមូលដ្ឋានជាក់លាក់។ បន្ទាប់ពីអ្នកដកការយល់ព្រម ឬការអនុញ្ញាតរបស់អ្នក យើងនឹងលែង​អាចផ្តល់ជូនអ្នកនូវសេវាកម្មដែលទាក់ទងតទៅទៀតហើយ ហើយ​យើង​ក៏នឹងមិនដំណើរការព័ត៌មានផ្ទាល់ខ្លួនដែលពាក់ព័ន្ធរបស់អ្នកផងដែរ។ ទោះយ៉ាងណា ការដកការយល់ព្រម ឬការ​អនុញ្ញាតរបស់​អ្នក​នឹង​មិន​ប៉ះ​ពាល់ដល់ដំណើរការនៃព័ត៌មានផ្ទាល់ខ្លួនដែលបានធ្វើពីមុនដោយផ្អែកលើការអនុញ្ញាតរបស់អ្នកឡើយ។

10. ការបដិសេធន៍ទទួលខុសត្រូវ
គោលការណ៍ឯកជនភាពនេះ​ចែងអំពី​ស្ដង់ដារ​សម្រាប់​ការ​ការពារ​ទិន្ន​ន័យ​​ឯកជន​របស់ vivo។ vivo នឹង​អនុវត្ត​តាម​ស្ដង់ដារ​បែប​នេះយ៉ាងតឹងរ៉ឹង ហើយ​ចាត់វិធានការ​សមស្រប និងដែលអាចធ្វើបានទាំងអស់ ដើម្បីការពារ​ព័ត៌មាន​ផ្ទាល់ខ្លួន និងសុវត្ថិភាពទិន្នន័យ​របស់អ្នក។ ទោះជាយ៉ាងណាក៏ដោយ សូមជ្រាប ហើយយល់ថា vivo មិន​អាចគ្រប់គ្រងកត្តាទាំងអស់ ឬរបៀបដែលភាគីទីបី​ប្រមូល និងប្រើប្រាស់ព័ត៌មាន និងទិន្នន័យរបស់អ្នក​បាន​ឡើយ ហើយក៏គ្មានវិធានការណាមួយដែល​ល្អឥតខ្ចោះនោះ​ដែរ។ ដូច្នេះ យើងមិនអាច​ធានា​ថា ទិន្នន័យ និងព័ត៌មាន​របស់​អ្នកនឹងមិនត្រូវ​បាន​បញ្ចេញក្រោមកាលៈទេសៈណាមួយ​ឡើយ​។ គោលការណ៍ឯកជនភាពនេះអនុវត្តតែចំពោះរបៀបក្រុមហ៊ុន vivo ប្រមូល ប្រើប្រាស់ និងចែករំលែកព័ត៌មាន​ប៉ុណ្ណោះ ប៉ុន្តែមិនមែនសម្រាប់​សេវា​កម្ម​ដែលផ្ត​ល់ដោយ​ភាគី​ទីបី ឬរបៀបដែលភាគីទីបីប្រមូល ប្រើប្រាស់ និង​ចែក​រំលែកព័ត៌មាននោះទេ។ យើងមិនមានការធានាទាក់ទងនឹងការប្រមូល និង​/ឬការប្រើ​ប្រាស់​ព័ត៌​មា​ន និងទិន្នន័យរបស់អ្នកដោយ​ភាគី​ទីបីឡើយ ហើយក៏នឹង​មិនទទួល​ខុសត្រូវចំពោះ​ការលេចធ្លាយ​ព័ត៌មាន និងទិន្នន័យដែលមិនមែន​ជាកម្ម​សិទ្ធិ​របស់ vivo ដែរ។

11. អំពីគោលការណ៍នេះ
ក្រុមហ៊ុន vivo នឹង​រក្សា​សិទ្ធិក្នុងការធ្វើបច្ចុប្បន្នភាព ឬ​កែ​ប្រែគោលការណ៍​នេះ​ពី​ពេលមួយទៅពេលមួយ។ នៅពេលដែលលក្ខខណ្ឌនៃគោលការណ៍ឯកជនភាពនេះត្រូវបានផ្លាស់ប្ដូរ ក្រុមហ៊ុន vivo នឹងបង្ហាញកំណែដែលបាន​ធ្វើបច្ចុប្បន្នភាពនៅលើទំព័រពាក់ព័ន្ធ។ ប្រសិនបើការផ្លាស់ប្តូរលក្ខខណ្ឌមានផលប៉ះពាល់គួរឱ្យកត់សម្គាល់ទៅលើផលប្រយោជន៍ របស់អ្នក យើងនឹងជូន​ដំណឹង​ដល់អ្នកតាមវិធីលេចធ្លោ ឬទទួលបានការ​អនុញ្ញាត​ពី​អ្នក​ម្តងទៀត។ ការប្រើប្រាស់​ និង​ការ​ប្រើ​បន្ត​​នូវ​សេវាកម្ម​នេះដោយអ្នក មានន័យថា​អ្នក​យល់ព្រម​តាម​គោលការណ៍​នេះ ​និង​បច្ចុប្បន្ន​ភាពរ​បស់វា។​ ប្រសិនបើអ្នកមិនយល់ស្របតាម​គោលការណ៍​នេះទេ​ សូម​​កុំ​ប្រើ​សេវាកម្ម​នេះ ឬ​សូមបិទសេវាកម្ម​នេះ​នៅលើឧបករណ៍​របស់អ្នក​។​ អ្នកអាចរកឃើញ​កំណែចុងក្រោយបំផុត​នៃគោលការណ៍​នេះ​នៅក្នុងការកំណត់​ឧបករណ៍​របស់អ្នក។

12. ទាក់ទងមកយើង
ប្រសិន​បើ​អ្នកមានសំណួរ យោបល់ ឬ​សំណូម​ពរណាមួយ សូមទូរស​ព្ទ​មក​កាន់ផ្នែក​សេវា​បម្រើ​អតិថិ​ជន​​របស់យើង​តាម​លេខ 400-678-9688 ឬចូលទៅ​គេហទំព័រ https://www.vivo.com ដើម្បី​ទាក់​ទង​មក​យើងតាម​រយៈ​ភ្នាក់​ងារសេវាកម្ម​លើបណ្ដាញ​របស់​យើង​។
បើអ្នកមិនពេញចិត្តនឹងការឆ្លើយតប ឬការដោះស្រាយរបស់យើងទេ អ្នកអាចងាកទៅរកវិធីផ្សេងទៀតដោយដាក់សំណើទៅតុលាការប្រជាជនតុងហ្គ័ងលេខ 2 (ទូរសព្ទ៖ 0769-89889888) សម្រាប់យុត្តាធិការតុលាការ ឬដោយស្វែងរកជំនួយពី​សមាគមនិយ័តកម្មឧស្សាហកម្ម ឬស្ថាប័ននិយ័តកម្មរបស់រដ្ឋាភិបាល។

រក្សាសិទ្ធិ © ឆ្នាំ 2016-បច្ចុប្បន្ន ដោយ vivo Mobile Communication Co., Ltd. រក្សាសិទ្ធិ​គ្រប់យ៉ាង។
អាសយដ្ឋាន​ចុះបញ្ជី៖ ផ្ទះលេខ 168 ផ្លូវជីងហៃ អ៊ីស ក្រុងឆាងអាន ទីក្រុង​តុងគួន ខេត្តតុងក្វាង​ទុង សាធារណរដ្ឋប្រជាមានិតចិន
បាន​ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ ថ្ងៃទី 9 ខែវិច្ឆិកា ឆ្នាំ 2020